#អរ
Explore tagged Tumblr posts
Photo
おはよう! #Goodmorning #Bonjour #你早 #안녕 #Buenosdías #Доброеутро #Bomdia #GutenMorgen #Buongiorno #Bonumdiem #Goedemorgen #सुप्रभात #Xinchào #Günaydın #อรุณสวัสดิ์ #Selamatpagi #Magandangumaga #Καλημέρα #អរុណសួ���្តី #Godmorgon #Habarizaasubuhi #Dobréráno #Huomenta #Dzieńdobry #おはようございます #眠い https://www.instagram.com/p/Cp0y5dmSMlc/?igshid=NGJjMDIxMWI=
#goodmorning#bonjour#你早#안녕#buenosdías#доброеутро#bomdia#gutenmorgen#buongiorno#bonumdiem#goedemorgen#सुप्रभात#xinchào#günaydın#อรุณสวัสดิ์#selamatpagi#magandangumaga#καλημέρα#អរ#godmorgon#habarizaasubuhi#dobréráno#huomenta#dzieńdobry#おはようございます#眠い
3 notes
·
View notes
Text
ស្វែងយល់ពាក្យ «អរអេក»
«អរអេក» តាមវចនានុក្រមបានសេចក្តីថា អរខ្លាំងស្ទើរភ្លេចខ្លួន អរឆ្លេឆ្លា ។ ពាក្យអេកនេះ ខ្មែរយើងយកមកប្រើជាបរិវារស័ព្ទសម្រាប់យកមកផ្សំជាមួយនឹងពាក្យ បែកអេកបែកភក់ បែកអេកបែកម៉ាម បែកអេកបែកខុន ។ ពាក្យអរអេកនេះខ្មែរអ្នកស្រុកលើច្រើនប្រើនៅឡើយ ដូចក្នុងវគ្គស្រវឹងស្រាអេក គឺស្រវឹងស្រាខ្លាំង ។ ដូច្នេះបរិវារស័ព្ទ «អេក» អាចគន្លាស់បានជាពាក្យ «អេកប៉រ» គឺ…
View On WordPress
0 notes
Photo
#អរុណសួស្តីផ្លូវចិត្តមួយនេះ Nothing is better than respect and loyalty 🤍💫 https://www.instagram.com/p/ClH6mHXSL_5/?igshid=NGJjMDIxMWI=
0 notes
Photo
#ក្រោកៗ #upup #morning #អរុណសុវត្ថិ https://www.instagram.com/p/Cj_tyU8B7zS/?igshid=NGJjMDIxMWI=
0 notes
Photo
មិត្តរួមការងារធ្វើខួបអោយមុន #អរិយក្សត្រ #TeamBuilding https://www.instagram.com/p/B6FNc55B7Hg/?igshid=9v2r52llmyzt
0 notes
Photo
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។ ១ កូរិនថូស 13:4-6, 8 RKOV16 https://www.instagram.com/p/CYMHAtFFLGF/?utm_medium=tumblr
0 notes
Photo
Happy Valentine’s Day ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ ១ កូរិនថូស ១៣:៤-៧ https://www.instagram.com/p/B8iG6o8lzl3/?igshid=cc5tphabmjap
0 notes
Text
The Khmer Legends
រឿងមាយាស្រី
កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ នាំមកដេកក្នុងផ្ទះតែសព្វថ្ងៃ ។
ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្ដៅចូលទៅអាស្រ��យនៅខ្ទមអ្នកតា ១ ។ ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ ឲ្យទៅធ្វើប្ដីឲ្យស្លាប់នឹងយកសហាយធ្វើប្ដី, រៀបស្រេចហើយ ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ ។ ប្ដីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថាប្រពន្ធអញ វាមករកអ្វីក្នុងខ្ទមអ្នកតានេះ ? គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា លបស្ដាប់ប្រពន្ធ ។
ឯប្រពន្ធ ក៏ចូលទៅអុជទៀនធូប ហើយបន់អ្នកតាថា «ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ» ។
ប្ដីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតា «អើ បើនាងមានសហាយហើយបើចង់ឲ្យកាច់ប្ដីនាងឯងឲ្យស្លាប់នោះ ងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុក ស្ងោរឲ្យប្ដីនាងឯងស៊ីទៅ វាស្លាប់ហើយ» ។
មេនោះឮដូច្នោះ ស្មានថាអ្នកតាបង្គាប់ ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសំបុក ស្ងោរទុកឲ្យប្ដីស៊ី ដើម្បីនឹងឲ្យស្លាប់ ហើយនឹងបានយកសហាយ ។
លុះដល់ព្រលប់ ប្ដីមកពីជីកដំឡូង ដល់ផ្ទះហើយ សូរថា «គេហ៍អើយ ! បានអីស៊ីបាយ ?» ។មេនោះឆ្លើយថា «ខ្ញុំបានមេនិងពងមាន់ក្រាបមួយសំបុកស្ងោរទុកឲ្យអ្នក» ។ ប្ដីថា «រៀបបាយមកស៊ី» ។
ប្រពន្ធក៏លើកបាយ ព្រមទាំងមេ និងពងមាន់ក្រាប មកឲ្យប្ដីស៊ី ។ ប្ដីស៊ីអស់ហើយធ្វើជាឈឺ ដេកថ្ងូរហ៊ឹ ៗ ។ មេនោះ អរណាស់គិតស្មានថា ប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយ ត្បិតឮថ្ងូរ ។ ឯប្ដីក៏ធ្វើជាដេកទៅ ។ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយ ។
អ្នកទាំងពីរកំពុងតែនិយាយគ្នា ប្ដីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថា «រងាណាស់» ។
ឯប្រុសសហាយឃើញប្ដីមេនោះ ក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ ក៏ចូលទៅពួនក្នុងពាងធំ ១ នៅខាងដំណេក សម្ងំចាំប្ដីនោះដេក ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត ។
ប្ដីបានឃើញ តែធ្វើមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា «រងាណាស់ ឯងដាំទឹកឲ្យគ្នាងូតបន្តិច នឹងអាលស្លាប់» ។ មេនោះ ឮថាចង់ស្លាប់ដូច្នោះ អរណាស់ ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាក់បាន ១ ក្អមមកយកមកលាយនឹងទឹកក្ដៅនេះ» ។ ប្រពន្ធឮប្ដីប្រើដូច្នោះ ក៏យកក្អមចេញទៅដងទឹក ។ ប្ដីឃើញប្រពន្ធចេញទៅបាត់ ក៏ក្រោកឡើងដើរទៅលើកទឹកពុះ ១ ខ្ទះ នោះយកទៅស្រោចលើសហាយ ដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញ ធ្វើជាថ្ងូរហ៊ឹ ៗទៀត ។
មេនោះវិលពីដងទឹកមកវិញ មើលទៅឃើញសហាយត្រូវ��ឹកក្ដៅរួញសរសៃដូចគេដកចេញពីពាងមក ក៏ឱនខ្សឹបថា «ថ្វីក៏មិនឱនទៅវាមិនទាន់ទេ» ។ អានោះឆ្ងក់ដដែល ។ មេនោះយកដៃទៅចាប់ជ្រមុជទៅ ត្រូវស្លឹកត្រចៀក រលេះជ្រុះទាំងសក់ មើលបានដឹងជាប្ដីស្រោចទឹកក្ដៅស្លាប់សហាយទៅហើយ ក៏ពុំស្ដី យកគម្របពាងមកគ្រប ហើយយកទឹកឲ្យប្ដីងូត ។ ឯប្ដីក៏មិនស្ដី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ ។ ហើយហៅប្រពន្ធចូលទៅដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះ ពុំដឹងបើគិតដូចម្ដេច និងយកខ្មោចឲ្យរួចចេញផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះ មានចោរ ៤ នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ សព្វយប់គ្រប់ភូមិ, ដូច្នេះអញនឹងគិតឲ្យចោរទាំង ៤ នាក់នោះ យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន» គិតហើយក៏ដើរខ្ចី សំពត់ ហូល អាវព្រែគេ យកមកហាលជុំវិញផ្ទះ ។ ឯចោរទាំង ៤នាក់នោះឃើញហើយគិតគ្នាថា «ជើ! មេនោះមានណាស់តើ! យប់នេះ យើងទៅលបលួចវាឲ្យបានកុំខាន, សព្វថ្ងៃយើងស្មានថាវាក្រ»
មេនោះក៏ហាលសំពត់ហូលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឲ្យជាប់ ទុកឲ្យចោរចូលលួចមកសែងយកទៅ ។
ឯចោរទាំង ៤ នាក់ លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញ ប្រទះឃើញតែពាងមួយ ចងមាត់ជាប់ បើកពុំរួច ។ ចោរទាំង ៤ នាក់ និយាយគ្នាថា «របស់អស់នោះវាដាក់ក្នុងពាងនេះហើយ, បើដូច្នេះត្រូវយើងសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅ ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល ។
អាមួយលូកដៃទៅ ត្រូវសក់ថា «វើយ សូត្រ» ដកដៃចេញ ។ អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វើយខ្មោចទេ ។ អាមួយ មិនជឿ លូកដៃទៀត ត្រូវដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោលហើយខឹងណាស់ថា ត្បិតមេនោះ បញ្ឆោតឲ្យសែងខ្មោចចោលបាន ។ ចោរទាំង ៤ នាក់គិតគ្នាថា «យើងឃ្លាំមើលមេនោះ បើឃើញវាដើរទៅណាតែម្នាក់ឯង ត្រូវគ្នាយើងចោមរោម ចាប់វាវាយ ឲ្យវារាង កុំឲ្យវាបញ្ឆោតយើងទៀត ។
ជួនជាថ្ងៃមួយ មេនោះចុះទៅកំពង់រកទិញអីវ៉ាន់ ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះ ដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង ៤ នាក់នោះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។ មេនោះ ឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ, ដូច្នេះចូរមក ! អញ្ជើញទៅនឹង��្ញុំៗ ទារប្រាក់បាន ចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ មេនោះផ្ដាំចោរទាំង ៤ នាក់ថា «អស់អ្នកឈរចាំខ្ញុំ នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកនាំគ្នាចុះទៅចុះ បានប្រាក់ហើយ» ។
មេនោះ និយាយផ្ដាំចោរទាំង ៤ នាក់ ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង ៤ នាក់, វាថាចោរនេះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា «នុះន៍ ! វាទាំង ៤ នាក់ បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅ កុំឲ្យវារត់បាន» ។ នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងឯងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? ។ មេនោះថា «ម្នាក់ថ្លៃពីរណែន» ។ នាយសំពៅឲ្យមួយណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤ នាក់ ។ ចោរទាំង ៤ នាក់គិតស្មានថា វាហៅឲ្យទៅយកប្រាក់ ក៏នាំគ្នាចុះទៅ, ដល់ហើយ ស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់ នៅបាតសំពៅទាំងអស់គ្នា ។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។ បានប្រាក់ហើយ មេនោះ ដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត ក៏ឡើងទៅដេក លើដើមឈើមួយនៅប្របផ្លូវនោះ ។
ឯចោរទាំង ៤ នាក់ លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏និយាយគ្នាថា ជើមេនេះហៅពេញជាប្រាជ្ញាធំ វាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ ឥឡូវវាលក់យើងបានទៀត» ។ ចោរទាំង ៤ នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក រត់មកទាំងយប់នោះ ជួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នា ។ ចោរម្នាក់ឡើងទៅក៏ជួបនាងនោះ នៅលើចុងឈើ, អាចោរនោះថា «អី ! ហងឯងស្លាប់ហើយម្ដងនេះ ! ហងឯងធ្លាប់បញ្ឆោតយើង ឥឡូវហងឯងរត់ចុះបើរួច !» ។ មេនោះលើកប្រាក់បង្ហាញ ហើយឱនខ្សឹបថា «ណ្ហើយអ្នក ! អ្នកកុំស្ដីកុំឲ្យអ្នកទាំងបីនាក់ទៀតដឹង, ហើយយើងត្រូវយកគ្នាជាប្ដីប្រពន្ធ នឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី » ។
អាចោរឮដូច្នោះ ក៏មិនស្ដីខិតចូលទៅជិត លូកឱប��ៀកមេនោះហើយថា អើប្អូនឯងហៅប្រាជ្ញាធំ បញ្ឆោតខ្ញុំពីរបីដងហើយ ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង និយាយហើយក៏ឱបតាមចិត្តមេត្រី ។ មេនោះពុំបម្រះហើយថា «ខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ, ឯខ្ញុំស្រឡាញ់អ្នកស្មោះ ចិត្តមួយហើយ» ។ អាចោរនោះថា «បងស្រឡាញ់ស្មោះហើយ នាងពុំដឹងចិត្តបង ចង់ឲ្យបងស្បថ ឬឲ្យបងធ្វើម្ដេច ?» ។ មេនោះថា «បងស្រឡាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា» ទើបមេនោះលៀនអណ្ដាត ហើយឱនទៅរកអាចោរនោះ ។ ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតឲ្យមេនោះលិទ្ធវិញ, មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយ��ំណាត់ ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ ។
ឯចោរបីនាក់ គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ឺយ ! គ្នាយើងរត់នាយសំពៅដេញហើយ» ។ អាចោរដែលដាច់អណ្ដាតនោះ ស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើ ត្រូវមកចាប់» ប៉ុន្តែវាដាច់អណ្ដាតដូច្នោះ និយាយមិនច្បាស់ ឮតែឡុលៗ , គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួន ។
ឯមេនោះចុះពីលើចុងឈើ យកប្រាក់ទៅផ្ទះឲ្យប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយតទៅ ។
អ្នកមានប្រាជ្ញា តែងនាំអាត្មាឲ្យសុខចម្រើន
1 note
·
View note
Video
youtube
ក្តៅៗ ណាតាយ៉ា ភ័យផងអរផង ពេលសម្ដែងប៉ះជាមួយ DJ Cake លើកដំបូង ក្នុ...
0 notes
Text
ស្វែងយល់ពាក្យ «ឈូឆរ»
«ឈូឆរ» តាមវចនានុក្រម ពាក្យនេះមានន័យថា អ៊ូអរ ។ មានមនុស្សឈូឆរ ដើរឈូឆរ ។ បរិវារស័ព្ទ «ឆរ» អាចគន្លាស់បានជាពាក្យ «ឆរដោយអរអ៊ូ» គឺ ឈូដោយអ៊ូអរ ឬ «ឆរទៅស៊្រូ» គឺ ឈូទៅស្រ ។ បរិវារសព្ទខ្មែរផ្សេងទៀត
View On WordPress
0 notes