#PointingArrow
Explore tagged Tumblr posts
Link
Arrow PNG https://freebiehive.com/arrow-png-10/?feed_id=64588 #Arrow #arrowpng #FreePNG #PNG #pngdownload #pngfile #pngfree #PNGImages #PointingArrow #Red #RedArrow #TransparentFiles
#PNGImages#Arrow#arrowpng#FreePNG#PNG#pngdownload#pngfile#pngfree#PointingArrow#Red#RedArrow#TransparentFiles
0 notes
Photo
>i< #i #not-i #>< #light #space #shade #dark #landscape #geography #floor #groundless #dharmaart #>i< #pointingarrows #mirror #drumming #stevereich (at Hell's Kitchen, Manhattan)
#not#shade#drumming#geography#floor#landscape#space#dark#mirror#stevereich#groundless#i#pointingarrows#dharmaart#light
0 notes
Text
ជ្រើសរើសអក្សរ -ជ្រើសរើសអក្សរ – MICROSOFT WORD 2010
ការជ្រើសរើសអក្សរគឺជាជំនាញសំខាន់មួយដែលយើងត្រូវការពេលដែលកែប្រែឯកសារនៅក្នុងMICROSOFTWORD។អ្នកអាចធ្វើការច្រើនយ៉ាងទៅលើអក្សរដូចជាលុបចម្លងផ្លាស់ប្តូរទីតាំងផ្តល់នូវរចនាសម្ព័ន្ធឬប្រែអក្សរតូចទៅជាអក្សរធំជាដើម។
វិធីដែលប្រើប្រាស់ញឹកញាប់ជាងគេនៃការជ្រើសរើសអក្សរគឺចុចmouseអោយជាប់លើអក្សរហើយទាញវាដល់ផ្នែកដែលអ្នកជ្រើសរើស។តារាងខាងក្រោមនឹងធ្វើការរាយនូវវិធីសាស្រ្តសាមញ្ញៗដែលនឹងជួយអោយអ្នកអាចជ្រើសរើសអក្សរនៅក្នុងស្ថានភាពផ្សេងៗគ្នា:
លរ
ឧបករណ៍និងវិធីសាស្រ្តនៃការជ្រើសរើស
១
ជ្រើសរើសអក្សររវាងពីរចំនុច
ចុចលើចំនុចចាប់ផ្តើមនៃអក្សរដែលអ្នកចង់បានចុចលើប្រដាប់បញ្ជា(Mouse)ផ្នែកខាងស្តាំអោយជាប់រួចអូសរហូតទៅដល់កន្លែងដែលយើងចង់បាន។
២
ជ្រើសរើសតែមួយពាក្យ
គ្រាន់តែចុចលើពាក្យដែលចង់ជ្រើសរើសចំនួនពីរដងជាការស្រេច។
៣
ជ្រើសរើសមួយកថាខណ្ឌ
គ្រាន់តែចុចលើកថាខណ្ឌដែលចង់ជ្រើសរើសចំនួនបីដងជាការស្រេច។
៤
ជ្រើសរើសតែមួយប្រយោគ
ចុចលើCtrlkeyអោយជាប់ហើយយកប្រដាប់បញ្ជា(Mouse)ទៅចុចលើប្រយោគដែលអ្នកចង់ជ្រើសរើស។
៥
ជ្រើសរើសអក្សរក្នុងតារាងជួរឈរ
ចុចលើCtrlkeyអោយជាប់ហើយយកប្រដាប់បញ្ជា(Mouse)ទៅចុចលើប្រអប់ជួរឈរដែលអ្នកចង់ជ្រើសរើស។
ចំណាំថាមានតែមួយផ្នែកនៃឯកសារដែលអាចនៅក្នុងជ្រើសរើសបាន។បើសិនជាអ្នកបានជ្រើសរើសមួយផ្នែកនៅក្នុងឯកសាររួចហើយពេលអ្នកព្យាយាមជ្រើសរើសមួយផ្នែកទៀតមួយផ្នែកដែលបានជ្រើសរើសដំបូងនឹងលែងត្រូវបានជ្រើសរើស។
ការប្រើប្រាស់SelectionBar:
តំបន់ដែលមានស្នាមស្រមោលខ្មៅនៅតាមscreenshotគឺយើងហៅថាselectionbar។នៅពេលដែលយើងយកcursorទៅលើតំបន់នោះវានឹងប្រែcursorយើងទៅជាព្រួញពណ៌សrightward-pointingarrow។
អ្នកអាចប្រើប្រាស់selectionbarដើម្បីធ្វើការជ្រើសរើសធាតុផ្សេងខុសៗគ្នារបស់ឯ្កកសារដូចដែលរៀបរាប់ខាងក្រោម៖
លរ
ធាតុនិងវិធីសាស្រ្តនៃការជ្រើសរើស
១
ជ្រើសរើសមួយជួរ
យកmouseទៅដាក់លើតំបន់selectionbarហើយចុចលើជួរអក្សរដែលអ្នកចង់បាន។
២
ជ្រើសរើសមួយកថាខណ្ឌ
យកmouseទៅដាក់លើតំបន់selectionbarហើយចុចលើកថាខណ្ឌដែលអ្នកចង់បាន។
៣
ជ្រើសរើសមួយអត្ថបទ
យកmouseទៅដាក់លើតំបន់selectionbarហើយចុចលើវាបីដង។
ប្រើប្រាស់លើkeyboard:
Keyboardផ្តល់នូវភាពល្អប្រសើរច្រើននៅពេលដែលអ្នកចង់ជ្រើសរើសធាតុច្រើននៅក្នុងអត្ថបទទាំងមូលដូចរៀបរាប់ខាងក្រោម៖
លរ
គន្លិះនិងវិធីសាស្រ្តនៃការជ្រើសរើសអក្សរ
1
Ctrl+A
ចុចCtrl+Aដើម្បីជ្រើសរើសអត្ថបទទាំងមួល។
2
Shift
ចុចSiftហើយប្រើសញ្ញាព្រួញទៅមុខឬក្រោយដើម្បីជ្រើសរើសអក្សរ។
3
F8
ចុចF8ហើយប្រើសញ្ញាព្រួញទៅមុខឬក្រោយដើម្បីជ្រើសរើសអក្សរ។
4
Ctrl+Shift+F8
ចុចCtrl+Shift+F8ហើយប្រើសញ្ញាព្រួញទៅមុខឬក្រោយដើម្បីជ្រើសរើសអក្សរនៅក្នុងតារាងជួរឈរ។
from WordPress http://knowledgekh.com/%e1%9e%87%e1%9f%92%e1%9e%9a%e1%9e%be%e1%9e%9f%e1%9e%9a%e1%9e%be%e1%9e%9f%e1%9e%a2%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%9a-%e1%9e%87%e1%9f%92%e1%9e%9a%e1%9e%be%e1%9e%9f%e1%9e%9a%e1%9e%be%e1%9e%9f%e1%9e%a2/
0 notes